jump to navigation

How to Be Happy July 23, 2009

Posted by វណ្ណា ចេង in ទូទៅ​រីករាយ.
Tags:
3 comments

រីករាយ​ក្នុង​គ្រួសារ រីក​រាយ​នឹង​ការ​សិក្សា រីករាយ​នឹង​កន្លែង​ធ្វើ​ការ ជា​គន្លឹះ​នៃ​ការ​រីក​រាយ​ក្នុង​ជីវិត!!!


កើត​មក​ជាមនុស្ស​មួយ​​ត្រូវ​តែ​រីក​រាយ​ក្នុង​​ជីវិត​មិន​ថា​ក្នុង​ស្រទាប់​វណ្ណៈ​​ណា​​ទេ។ រាល់​ពេល​អ្នក​​​ក្រោក​ពី​គេង​ អ្នក​គួរ​និយាយ​ថា “ឪ​ពិភព​លោក​ដ៏​ស្រស់​ស្អាត! ព្រឹក​នេះ​ពិត​ជា​គួរ​អោយ​ស្រស់​បំព្រង​អ្វី​ម្លេះ​ទេ!”។ បញ្ហា​stress​ជា​ចំនុច​តូច​មួយ​ដែល​យើង​គួរ​ចាត់​ទុក​ថា​ងាយ​ស្រួល​បំបាត់​ចេញ​មិន​អោយ​មាន​ការ​សៅហ្មង​ក្នុង​អារម្មណ៍​របស់​យើង​ចាប់​ពី​ពេល​នេះ​តទៅ។

មនុស្ស​​ចំនាយ​ពេល​វេលា​ច្រើន​បំផុត​ជាមួយ​នឹង​គ្រួសារ​ចាប់​តាំង​ពី​ចាប់​កំនើត​ម្ល៉េះ។ គ្រួសារ​ដែល​គ្មាន​អំពើ​ហឹង្សា (មិន​ថា​តាម​​រូបភាព​​​ណា) សំបូរ​ភាព​ល្អូក​ល្អើន តែង​បង្ក​ភាព​កក់​ក្តៅ​ដល់​កូន​និង​សមាចិក​គ្រួសារ​។ គ្រួសារ​រីក​រាយ​គឺ​គ្រួសារ​ដែល​មាន​សុភមង្គល។

រីករាយ​ក្នុង​ការ​សិក្សា​​ជា​វិធី​សាស្រ្ត​​​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ចំពោះ​អ្នក​សិក្សា​គ្រប់​រូប​ដែល​ចង់​រៀន​ដោយ​មិន​ងងុយ​គេង​និង​មិន​សូវ​ធុញ។ ពេល​អ្នក​ទទួល​បាន​ភាព​រីករាយ​ក្នុង​ការ​សិក្សា​ នោះ​អ្នក​នឹង​ចង់​ទៅ​រៀន​មិន​ខ្ជិល​រៀន​នោះ​ទេ។ ពេល​ឪកាស​​បុណ្យ​ឈប់​សំរាក​ (Public Holidays) មក​ដល់​ដែល​មាន​រយៈ​ពេល​យូរ​ អ្នក​នឹង​មាន​​អារម្មណ៍​ចង់​ទៅ​សាលា​ ដែល​ទាំង​នេះ​ខុស​ពី​អ្នក​ដែល​មិន​រីក​រាយ​ក្នុង​ការ​សិក្សា​ដែល​បន់​អោយ​ដល់​ថ្ងៃ​ឈប់​សំរាក។

រីក​រាយ​ក្នុង​​កន្លែង​ធ្វើ​ការ​ក៏​ដូច​គ្នា​ដែរ​។ បរិស្ថាន​ការ​ងារ​ត្រូវ​ចូល​មក​ដល់​ពេល​អ្នក​បញ្ចប់​ការ​សិក្សា​។ នេះ​ជា​របត់​នៃ​​វដ្ត​ធម្មជាតិ​របស់​មនុស្ស។ ដូចនេះ​ អ្នក​ប្រហែល​ជា​ចំនាយ​ពេល​ភាគ​ច្រើន​ក្នុង​កន្លែង​ធ្វើ​ការ​របស់​អ្នក។ បើ​សិន​ជា​អ្នក​​​បង្កើត​បរិយាកាស​សប្បាយ​រីក​រាយ​ មិន​បង្ក​ជំលោះ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​បុលសេវិក នោះ​អ្នក​កំពុង​តែ​បង្កើន​កត្តា​គ្រឹះ​មួយហើយ។

គូស្នេហ៍រីករាយបំផុត

Advertisements